ភ្នំពេញ៖ តារាសម្ដែងបែបស្រគត់ស្រគំ នាងនៅ សូនីតា បានទម្លាយចំណង​ស្នេហ៍​ដែល​ខំសា​ង​អស់​ជាច្រើន ឆ្នាំ ជាមួយមិត្តប្រុសរបស់ខ្លូន ប៉ុន្តែតារាស្រី​រូបនេះ​ហាក់នៅ​ស្ទាក់ស្ទើ​មិនប្រកដចិត្តបង្ហាញមុខពិតគូស្នរហ៍​នៅឡើយ​នោះ​ទេ។

ថ្មីៗនេះនាងក៏បានបង្ហោះសារអមជាមួយរូបភាញផ្អែមល្ហែមនៅលើ​បណ្ដាញ​សង្គមថា«ទោះពួកយើងមិនមាន អ្វីដែលអស្ចារ្យ ទោះពួកយើងមិន​មានអ្វីសំរាប់បង្ហាញ ប៉ុន្តែអ្វីដែលយើងកំពុងមាន គឺជាសេចក្តីសុខពិត​នៅ​ក្នុង​គ្រួសារដ៏តូចមួយ និងស្ងប់ស្ងាត់បំផុត» នាងបានបន្តថា រស់នៅដោយសាមញ្ញ ដោយយល់ចិត្តគ្នា មិនបៀត បៀនអ្នកដទៃ និងស្នាមញញឹមដែល​ពោរ​ពេញ​​​ដោយមិត្តភាព។

ចំណងស្នេហ៍លាក់មុខរបស់តារាស្រីរូបនេះត្រូវបានមហាជន​ជា​ពិសេស​អ្នកគាំទ្ររបស់នាង សង្ស័យថា ជាអ្នក សិល្បៈដូចគ្នា កន្លងមកនាង​ក៏ធ្លាប់បានសរសើរពីបុរសម្នាក់នោះគឺជាមនុស្សម្នាក់ដែលចាស់ទុំ និងតែងតែ​មើល ថែផ្តល់ភាពកក់ក្តៅ ដល់នាងនិងគ្រួសារ។