ភ្នំពេញ៖ ក្រោយពីល្បីថាក្រុមកម្លែងនាយ ពាក់មី គឺនាយ តាក់ស៊ី រត់បួសជាតាជីនោះ ធ្វើអោយមានការងើយឆ្ងល់ដល់អ្នកគ្រាំទ្រជាខ្លាំងនៅលើបណ្ដាញសង្គម ដោយមិនមានពីណាដឹងពីមូលហេតុដែលនាយ តាក់ស៊ី រត់ទៅបួសជាតាជីនោះឡើយ។
ស្រាប់តែថ្មីៗនេះ លោកសុវណ្ណរិទ្ធី ហៅតាវិចទ័រ បានចេញមុខបកស្រាយជំនួសនាយ តាក់ស៊ី ថា « តាមពិតទៅនាយ តាក់ស៊ី បួសជាតាជី រយៈពេល ៣ថ្ងៃប៉ុណ្ណោះ គឺ ដើម្បីតប់ស្នងសង់គុណដល់លោកអ្នកមានគុណទាំងពីរ និងតប់ស្នងសង់គុណដល់ព្រះធម៌ »។
មិនតែប៉ុណ្ណោះ លោកសុវណ្ណរិទ្ធី ហៅតាវិចទ័រ បានបន្ដទៀតថា « ចំពោះការបួសរបស់នាយ តាក់ស៊ី មិនមានផល់ប៉ះពាល់ដល់ការសម្ដែងរបស់នាយ តាក់ស៊ី នោះទេ »។
ដោយ លោកសុវណ្ណរិទ្ធី ហៅតាវិចទ័របានបង្ហើបទៀតថា « ការបួសជាតាជីរបស់នាយ តាក់ស៊ីនេះរយៈពេលបីថ្ងៃនេះ គឺ នាយ តាក់ស៊ីបានសឹកវិញហើយកាលម្សិលមិញនេះ ហើយនៅពេលចុងសប្ដារហ៍នេះនាយ តាក់ស៊ី ឡើងសម្ដែងតាមធម្មតាវិញហើយ »។
