ភ្នំពេញ ៖ បង្ហាញដោយរូបភាព២សន្លឹកក្នុងអាការៈស្បែកឡើងរមាស់ម្ចាស់គណនីឈ្មោះ Suy Hai បានប្រាប់ឲ្យដឹងពីជំងឺស្បែកប្រភេទថ្មីដែលកើតលើកូនខ្លួនថា «នេះគឺជាជំងឺពងបែកប្រភេទថ្មី មិនមែនកើតរើម ឬក៏កញ្ជ្រិលនោះទេ បើកូនមានអាការៈបែបនេះសូមនាំមកមន្ទីរពេទ្យគុន្ធាបុប្ផាជាបន្ទាន់»។
ខណៈឃើញបែបនេះក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់សួរនាំពីរោគសញ្ញាដំបូងមុននឹងកើតជំងឺនេះដើម្បីជាការទប់ស្កាត់មុនថា «សុំទោស តើអាចប្រាប់ពីរោគសញ្ញា និងមូលហេតុនៃជំងឺនេះបានទេបង?» ។ ជាការតបដោយមិនលាក់ និងចែករំលែកផងនោះម្ចាស់គណនី Suy Hai បានប្រាប់ភ្លាមថា «ក្តៅខ្លួន រាគចេញកន្ទួលរមាស់ ឡើងពងៗ អត់ញ៉ាំអី រលាកបំពងក ជាដើម»។
