ភ្នំពេញ៖ ស្របពេលដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំបិទបទ «ភ្ជុំបិណ្ឌនឹកស្រុក» របស់ ម៉ៅ ហាជី ដែលមានចំណុចប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនោះ បទថ្មីរបស់តារាស្រី សួស វីហ្សា ក៏ចេញមកចំណងជើងស្រដៀងគ្នា «ខែភ្ជុំនឹកស្រុក» បង្កមហាជនលាន់មាត់ថា «តិចលោ! គេបិទទៀតទៅ»។
ថ្វីត្បិតចំណងជើងបទទាំង ២ស្រដៀងគ្នា និងមានអត្ថន័យត្អូញត្អែរនឹកស្រុកកំណើតបង្ហាញពីបងប្អូនខ្មែរចំណាកភូមិកំណើតមកធ្វើការនៅឆ្ងាយផ្ទះដូចគ្នាក្តី តែបទថ្មី សួស វីហ្សា មានវាសនាមិនដូចបទ ម៉ៅ ហាជី ទេ ព្រោះបទ សួស វីហ្សា ដែលនិពន្ធទំនុកច្រៀងដោយ លី ស៊ីនហួន គ្រាន់តែបង្ហាញត្រឹមចិត្តនឹកស្រុកនិងម្តាយឪពុកប៉ុណ្ណោះ ចំណែកឯបទ ម៉ៅ ហាជី ដែលនិពន្ធដោយលោក ងួន សុបិន្ត វិញ បង្កប់អត្ថន័យមិនបានទៅស្រុកព្រោះថៅកែមិនទាន់បើកប្រាក់ខែឲ្យ។
សូមទស្សនាវីដេអូ!!
