ភ្នំពេញ​៖ តារាស្រីសម្ដីបានចាក់ទឹកមិនលិចនាង សុភ័ក្រ កុសុម៉ា បាន​បង្ហោះរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងការបង្ហើរ​សាររៀបរាប់​ពី​អារម្ម​ណ៍​​​​​ពិត នៅលើគណនីហ្វេសប៊ុករបស់នាង ដែលធ្វើឲ្យបណ្តាអ្នកគាំ​ទ្រ​នាង​ជាច្រើន អានហើយរំជួលចិត្ត និងអាណិតដល់នាងជាខ្លាំង។

ដោយមានគេតែងនិយាយាថាទោះបី នាង សុភ័ក្រ កុសុម៉ា ​មានមិត្តភក្ដិ​ច្រើន​យ៉ាងណាក៏នៅតែឯកាដែរ ហើយកាលពីម្សិលមិញ​នាង សុភ័ក្រ កុ​សុម៉ា បានបង្ហើរ​សារមួយឃ្លាថា « ពេលខ្លះមានមិត្តភកិ្តច្រើន​មិន​ប្រាកដ​​​ថាយើងមិន​ឯកា​​នោះទេ​ សំរាប់ខ្ញុំមានមិត្តភក្តិតិចក៏នៅតែឯកា »។

មិនតែប៉ុណ្ណោះនាង សុភ័ក្រ កុសុម៉ា បានបន្ដទៀតថា «​ ខ្ញុំចូលចិត្ត​​​​​ទុក​ចិត្ត​​គេណាស់​ ​អោយតែនិយាយត្រូវរ៉ូវគ្នាអីតិចនិយាយរឿង​ប្រាប់​គេ​ខ្ទិច​គ្មានសល់ចុងក្រោយបានត្រឹមគេដឹងរឿងអស់ »។ នាង សុភ័ក្រ កុសុម៉ា បានបន្តទៀតថា « ជាតិនេះអភ័ព្វអ្វីម្លេះខ្ញុំ រៀនកែរខ្លួន​អោយហើយកុំ​ឲ្យធ្លាក់ខ្លួន​ជ្រៅចាញ់​មនោគមន៍គេ »។