ចិន៖ ម្បីទាក់ទាញអារម្មណ៍ឲ្យថ្មើរជើង និងជាពិសេសនោះសម្រាប់ដើរបណ្តើរឈ្ងោកចុចទូរស័ព្ទបណ្តើរបញ្ចៀសគ្រោះថ្នាក់ និងងាយស្រួលដល់អ្នកបើកបរឃើញអ្នកថ្មើរជើងនៅពេលយប់អាជ្ញាធរចិនបានបំពាក់អំពូលភ្លើង LED នៅតាមគំនូសថ្មើរជើងនៅតំបន់ Bund ក្នុងទីក្រុងសៀងហៃ។
តាមរយៈការផ្សព្វផ្សាយរូបភាព និងវីដេអូឃើញថា អំពូលភ្លើង LED នៅតាមគំនូសថ្មើរជើងប្រៀបដូចជាភ្លើងស្តុប ដែលត្រូវបានគេប្តូរមកដល់នៅលើផ្លូវថ្នល់ដែរ ដោយវានឹងលោតជាភ្លើងខៀវស​ម្រា​ប់ធ្វើដំណើរ និងភ្លើងក្រហមសម្រាប់ឈប់ ដែលផ្តល់ភាពងាយស្រួលទាំងអ្នកបើកបរ និងអ្នកថ្មើរជើងទៀតផង។ យ៉ាងណាមិ​ញ​អាជ្ញាធ​រចិ​នមិនត្រឹមតែបំពាក់អំពូលភ្លើងប៉ុណ្ណោះទេ ថែមទាំងបំពាក់ប្រព័ន្ធសុវត្ថិភាពដូចជា បញ្ចេញសម្លេង និងថតវីដេអូទុកជាភស្តុតាងទៀតផង។