ភ្នំពេញ៖ រូបកាយតារាចម្រៀង សាន ស្រីឡៃ ត្រូវបានរលាយសូន្យពីលោកនេះអស់ទៅតាមខ្យល់ ដែលបន្សល់ទុក្ខដែលភាពស្តាយស្រណោះ និងតំណក់ឈាមកំព្រារស់នៅម៉ងៗនិងជីដូនមេម៉ាយ ពិការផងនោះ ។ អ្នកនាង ពេជ្រ សោភា អ្នកសិ្នទនិង សាន ស្រីឡៃ ហើយក៏ជាអតីតមេក្រុម នាងនៅតែពោលថា នឹកដល់ ស្រីឡៃ និងក្តីកម្សត់របស់នាង រួមនឹងកូនៗចុងក្រោយក្លាយជាក្មេងកំព្រា ទាំងមិនទាន់ដឹងក្តីនោះ ខ្ញុំរកកល់តែភាំងស្មារតីសន្លប់ក៏មិនដឹងដែរ។

តារាចម្រៀងដ៏ជិតស្និទ្ធបំផុត និងធ្លាប់ជា Coach របស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ សាន ស្រីឡៃ បានរៀបរាប់ទាំងអួលដើមករថា “ ខ្ញុំមិនអាចទប់ទឹកភ្នែកបាន ហើយក៏មិនអាចទប់អារម្មណ៍បានដែរ មានស្រែកយំឡើងទន់ខ្លួន រហូតរកកលចង់សន្លប់។ មិននឹកស្មានថា ស្រីឡៃ ទៅចោលគ្មានពេលត្រឡប់បែបនេះសោះ។ ខ្ញុំអាណិតក្រុមគ្រួសារគាត់ កូនៗ គាត់ តើនឹងទៅជាយ៉ាងណា ពេលអត់ពីស្រីឡៃ?” ។

តារាចម្រៀងរូបនេះ ក៏បានប្រាប់ទាំងទឹកមុខស្លេកស្លាំងថា អ្នកនាងឈឺផ្តាសាយធំ ព្រោះតាំងពីយប់ថ្ងៃកើតហេតុមក អ្នកនាងគេងមិនលក់សោះ ដោយមានការសោកស្រាយខ្លាំងបំផុតចំពោះការបាត់បង់មួយនេះ ៕