បារាំង៖ នាង មាន សូនីតា តារាស្រីលេចធ្លោរខ្លាំងទាំងការងារសិល្បៈ និងជំនួញជាម្ចាស់ហាងសម្លៀកបំពាក់ «ផ្ទះស្រឡាញ់» និងហាង«មីក្រហម»រហូតធ្វើឲ្យតារាស្រីរូបនេះមានការមមាញឹកខ្លាំងស្ទើរតែរកពេលសម្រាកគ្មានផង។ តែទន្ទឹមមានសន្ទុះគាំទ្រខ្លាំងពិសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស ជាមួយការសម្ដែងរួមទាំងមុខជំនួញនោះដ្មីៗនេះមាន សូនីតា បាននាំយកផលិតផលច្នៃពីក្រមា ដែលជាផ្នែកមួយនៃ អត្តសញ្ញាណខ្មែរ និងជាស្នាដៃស្រ្តីខ្មែរផលិត ដោយដៃ ទៅបង្ហាញដល់មហាជននៅប្រទេសបារាំង ក្នុងការតាំងពិព័រណ៍ «មរតកខ្មែរ»។
ដោយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្តែងស្រី មាន សូនីតា បានការចែករំលែកតៗគ្នាសកម្មភាពកំ​ពុ​ង​ស្ថិតនៅកន្លែងតាំងពិព័រណ៍មួយ នៅទីក្រុងប៉ារីស ប្រទេសបារាំងរួមបាក្យពេចន៍រៀបរាប់ថា«ដំណើរដ៏វែងឆ្ងាយពីកម្ពុជា មកដល់ប៉ារីស ហើយសូមអរគុណបងប្អូន នៅបារាំងសំរាប់ការគាំទ្រ ក្រមាខ្មែរ ពិសេសផ្តល់ឱកាសឲ្យមាន វ​ត្តមានផ្ទះស្រឡាញ់ នៅទីនេះជាមួយស្បែកធំ និងក្រមាខ្មែរ»។ ការនាំយកផលិតផលស្នាដៃកូនខ្មែរទៅបើកបង្ហាញនោះមានដូចជាសម្លៀកបំពាក់ កន្សែងបង់ក ប្រដាប់គៀបសក់ កាបូប និងគ្រឿងប្រើប្រាស់ជាច្រើនទៀត។