មីយ៉ាន់ម៉ា ៖ កម្មវិធីប្រកួតសម្រស់កញ្ញាឯក Miss Grand International 2018 កំពុងតែ​ដំណើរ​ការ​ឡើងនៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយមានការចូលរួមប្រកួត​ពីបេក្ខនារី​មកពីគ្រប់​ប្រទេស និងឆ្លងកាត់វគ្គជម្រុះ​ជាច្រើន​ហើយ​មកទល់ពេលនេះ​ក៏មាន​ការប្រកួត​ប្រជែង​ជ្រើសរើសយកឈុតតំណាងជាតិចំនួន ២០ ដែលស្រស់ស្អាតជាង​គេ​ផងដែរ  ក្នុង​នោះ​បវរកញ្ញាកម្ពុជាកញ្ញា ឌី លីកា បានគ្រងឈុត ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ ឡើង​បង្ហា​ញ​​ជូន​ឆាកអន្តរជាតិយ៉ាងជឿជាក់។

ការជ្រើសរើសនេះគឺ ១០ឈុត ត្រូវជ្រើសដោយគណៈកម្មការ និង ១០ឈុត​ទៀតគឺពឹងផ្អែក​ទៅលើ​ការគាំទ្រ​របស់​មហាជន។ ហេតុនេះសូមចូលរួមបោះឆ្នោត​គាំទ្រដល់បេក្ខនារី​កម្ពុជា​ដោយគ្រាន់តែ Like និង Share លើ​រូបថត Miss Grand Cambodia ២០១៨ កញ្ញា ឌី លីកា។ របៀបបោះឆ្នោតសូមចូលទៅកាន់ Facebook ផេក Miss Grand International រួចរករូបថត Miss Grand Cambodia ក្នុងឈុតតំណាងជាតិ បន្ទាប់មកត្រូវ Like និង Share​ ដោយ 1 Like ស្មើ1 ពិន្ទុ​ និង 1 Share ស្មើ 5 ពិន្ទុ។