បេឡា តារាថៃហោះមកកម្ពុជា អំណរទេសភាពស្រស់ត្រកាលរួមទាំងជួបសម្ដេចម៉ែ

0
696

ថៃ៖ Bella តារាសម្ដែងថៃល្បីឈ្មោះក្នុងរឿង«បុព្វេសន្និវាស»បានបង្ហោះសារជាច្រើនពីអារម្មណ៍ពិតៗ ក្រោយនាងបានមកចូលរួមអបអរខួប ៣ឆ្នាំរបស់ទូរទស្សន៍ ភីអិនអិន និងមានសំណាងបានចូលបង្គំគាល់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។
ជំនួបរូបភាពបង្ហាញពីទឹកមុខញញឹមត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាននោះ Bella រៀបរាប់សារបញ្ជាក់ក្ដីស្រឡាញ់មួយទៀតថា« អរគុណអ្នកគ្រប់គ្នា ដែលបានមកមើលខ្ញុំកាលពីម្សិលមិញ។ ខ្ញុំមិនអាចពន្យល់បានទេ ថាខ្ញុំរំភើបរីករាយកម្រិតណានោះ។ កម្ពុជា! អ្នកពិតជាល្អស្រស់ស្អាតណាស់។ ស្ទើរមិនអាចរង់ចាំឱកាសជួបគ្នាម្ដងទៀតលើកក្រោយ! ខ្ញុំស្រឡាញ់អ្នក»។ ក្នុងន័យរៀបរាប់របស់តាស្រីរូបនេះនាងចង់បង្ហាញថានាងសប្បាយចិត្ត និងសេចក្ដីស្រលាញ់ជាខ្លាំងមកដល់កម្ពុជា។

Comments