កំពង់ស្ពឺ ៖ រឿងដ៏មហាហួសចិត្តរបស់ពលរដ្ឋក្រោយលឺដំណឹងសង្ឃខ្មែរមាននាទីជាចៅអធិការ និងគ្រូសូត្រស្តាំ បានប្រទូស្តរាយគ្នាខ្លាំងតាំងពីថ្ងៃភ្ជុំធំសង្ឃទាំងពីរនេះបាននាំគ្នាផឹកស៊ីយ៉ាងឡូយមិនខ្វល់បុណ្យទានក្នុងកុដិរហូតស្រវឹងស្រារៀងៗខ្លួន និងបានឈ្លោះប្រកែកគ្នា រឿងស្រីស្នេហ៍មានផ្ទៃពោះ៥ខែ មិនដឹងថាជាកូនរបស់លោកបងជាចៅអធិការ ឬកូនគ្រូសូត្រឡើយ ខណៈព្រះអង្គទាំង២ ស្រលាញ់នាងតែម្នាក់ក៏បានកើតជាកំហឹង ដោយចៅអធិការបានស្ទុះវឹងទៅទាញកាំបិតផ្គាក់កាប់ មកលើគ្រូសូត្រស្ដាំ ឲ្យរបួសធ្ងន់។
ករណីប្រទូស្តរាយប្រាសចាកវិន័យសង្ឃនេះបានកើតឡើងនៅក្នុងវត្ត គីរីវង្សស្លែង ស្ថិតនៅភូមិតានុង ឃុំក្រសាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩យប់ថ្ងៃភ្ជុំធំ ទី៩ខែតុលាឆ្នាំ២០១៨ អតីតសង្ឃជាជនបង្កមាននាម សាន គឹមស៊ន អតីតចៅអធិការវត្តគិរីវង្ស ខាងលើ ឯសង្ឃរងគ្រោះព្រះនាម សុខ ប៊ុនធី ជាគ្រូសូត្រស្តាំគង់នៅវត្តគីរីវង្ស។ ចំពោះសង្ឃរងគ្រោះនាម សុខ ប៊ុនធី បានឲ្យដឹងថាព្រះអង្គរបួសធ្ងន់២កន្លែងទី១ចំដៃដាច់សរសៃដេរ៤ថ្នេរ និងចំភ្លៅដេរ៤ថ្នេរ ហើយព្រះអង្គបានប្ដឹងទារសំណង៥,០០០$ តែអតីតចៅអធិការដៃឆើតបានត្រឹមសង៥០០$សិនដើម្បីយកព្យាបាលជំងឺ ខណៈសំណុំរឿងបានបញ្ជូនដល់អធិការស្រុកហើយ។
