ភ្នំពេញ ៖ ស្របពេលដែលបងប្អូនយើងមួយចំនួនមានបញ្ហាធាត់ដោយព្យាយាមក្នុងការប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុងការសម្រក មានទាំងការប្រើប្រាស់ឱសថថែមទៀតផងប៉ុន្តែនៅតែគ្មានលទ្ធផល តែពេលនេះវិធីសម្រកងាយៗដោយមួយអាទិត្យស្រកអស់២គីឡូត្រូវបានបង្ហាញដោយគ្រាន់តែមានក្រូចឆ្មា៥ផ្លែ និងទឹក១លីត្រ។
ចំពោះការធ្វើបងប្អូនត្រូវពុះក្រូចឆ្មារជាពីររួចច្របាច់យកទឹកចេញ យកតែសំបកតែប៉ុណ្ណោះ បន្ទាប់មកយកទឹក១លីត្រនោះមកដាក់ដាំឲ្យពុះ ហើយដាក់សំបកក្រូចនោះចូល ស្ងោរវាទុករយៈពេលប្រមាណ១៥នាទីជាការស្រេច និងយកមកចាក់ទុកហូប អាចហូបក្តៅឧណ្ហៗបានគឺល្អ ការញ៉ាំគឺត្រូវធ្វើជាប់ៗគ្នា១៥ថ្ងៃនឹងឃើញលទ្ធផលដ៏សឹងមិនជឿនេះហើយ។
