​ឧ​ត្ត​រ​មានជ័យ​៖ យុវជនឈាមរាវ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន បន្ទាប់ពី​រូបគេ​លើក​ពរ ក្មេងស្រី​អាយុ​៥​ឆ្នាំ​ពី​ក្នុង​អង្រឹង​មក​សម្លាប់​រួច​ទើប​រំលោភ​តាម​ក្រោយ​ករណីនេះ​បានកើត​ឡើង នៅ​ចំណុច​ភូមិ អូរ​តា​មែ​ង ឃុំ​អន្លង់ វែង ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ និង ៤២​នាទី​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ជិន ជឿន ភេទ ប្រុស​អាយុ​១៧ ឆ្នាំ ទីលំនៅ​ស្រុក​បា​រ៉ា​យ​ណ៍​ខេត្តកំពង់ធំ មក​ស្នាក់​រកស៊ី​នៅ​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់ វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័ មុខរបរ​ធ្វើ​សិប្បកម្ម​ឈើ​។ ឯ​ជនរងគ្រោះ​ឈ្មោះ​ហ៊ុន ស​, រ​, ហ ភេទ​ស្រី​អាយុ ៥​ឆ្នាំ​រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុងតែ​ដេក លក់​នៅលើ​អង្រឹង​ក្រោមផ្ទះ​តែម្នាក់ឯង ហើយ​ជនសង្ស័យ​បាន​ដើរ​ចូលទៅ​លើក​បី​ចេញពី​ក្នុង​អង្រឹង​ដើរ​ចូលទៅ​ក្នុងព្រៃ​ខាងក្រោយ​ផ្ទះ​របស់​ជនរងគ្រោះ​ពេលនោះ​ជនរងគ្រោះ​ភ្ញាក់​ដឹងខ្លួន ជនសង្ស័យ​បាន​ចាប់​ច្របាច់ក​របស់​ជនរងគ្រោះរ​ហូត​ដាច់ខ្យល់​ស្លាប់​រួច​ចាប់ផ្តើម​រំលោភ​ជនរងគ្រោះ​បានសម្រេច​១​ដង ពេល​រំលោភ​ជនរងគ្រោះ​រួចខ្លួន​បាន​ដើរ​ចេញពី​កន្លែងកើតហេតុ​មក​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​នៅផ្ទះ​របស់ខ្លួន​ទៅ​អា​ផ្តាច់​បំពង់ក​របស់​ជនរងគ្រោះ​ព្រោះ​ម្ភ​ខ្លាច​នាង​មិនទាន់​ស្លាប់ និង​បាន​យក​កូនកាំបិត​នោះ​ចាក់​គ្រាប់ ភ្នែក​របស់​ជនរងគ្រោះ​ទាំងពីរ បណ្ដាលអោយ​បែក​ទាំងសងខាង​ដោយ​ធ្លាប់​ឮ​គេ​ថាបើ​សម្លាប់​មនុស្ស​ចាក់ ឬ​ខ្វេះ​គ្រាប់ភ្នែក​ចេញ​នោះ​សមត្ថកិច្ច​មិនអាច​រកឃើញ​នោះទេ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​មូល​ហេតុដែល​សម្លាប់​គឺ​ខ្លួន មានទំនាស់​ជាមួយ​ម្តាយ​ជនរងគ្រោះ​ដៀល​ខ្លួន​ថា​មក​នៅ​សំ​យ៉ាប​ផ្ទះ​របស់គេ​ហើយ​ខ្លួន​មាន​គំរោង​សម្លាប់​កូន​ជនរងគ្រោះ​រយៈពេល​៣​ថ្ងៃ​មកហើយ​។​