ភ្នំពេញ៖ នាង ខ្ញុង និង លោក កៃដ ក្រោយពីចាប់ដៃគ្នាក្លាយជាគូស្វាមីភរិយាមក ឃើញថាក្នុងនោះ មិនថាមុខជំនួញខាងក្រៅ ឫក៏នៅលើបណ្ដាញសង្គមទេ គឺមានភាពរីកចម្រើនខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយថ្មីៗនៅលើបណ្ដាញសង្គមកំពុងមានការចែករំលែក រួមទាំងពាក្យលើកសរសើរមិនដាច់ពីមាត់ចំពោះគ្រួសារដ៏មានសុភមង្គល និងកាន់តែផ្អែមល្ហែមរបស់នាង ខ្ញុង បន្ទាប់ពីឃើញស្វាមីជាទីស្រាញ់ទិញការជូនសុទ្ធតែខ្សែករពេជ្រ។

ជំនួបពាក្យលើកឡើងរបស់មហាជននាង ខ្ញុង តារាកំប្លែងសម្ដីចាក់ទឹកមិនរូបនេះក៏ភ្ជាប់នូវពាក្យពេចន៍រៀបរាប់ដ៏មានអត្ថន័យលើបណ្ដាញសង្គមថា«មិនមែនទាល់តែទិញមាសទិញពេជ្រអោយបានល្អនោះទេ វាគ្រាន់តែជាទឹកចិត្តនឹងសុភមង្គលដែរប្តីខ្ញុំផ្ដល់អោយគ្រួសារតែប៉ុណ្ណោះ មិនបានអួតទេ គ្រាន់តែចង់បង្ហាញអោយឃើញពី សុភមង្គលក្នុងគ្រួសារខ្ញុំតែប៉ុណ្ណឹងទេ កុំច្រឡំបងប្អូន»។ ក្រោយពីបានឃើញនូវពាក្យពេចន៍ដែលបានរៀបរាប់របស់តារាស្រីរូបនេះធ្វើឲ្យមហាជនមួយចំនួន បានសរសើរ និងជាពិសេសថែមទាំង លួចច្រណែននឹងខ្ញុងមិនតិចទេ ដែលមានស្វាមីទាំងស្រលាញ់ថ្នាក់ថ្នមបែបនេះ។