ភ្នំពេញ៖ តារាល្បីៗនៅទស្សវត្សឆ្នាំ៩០ ចំនួនប្រាំរូប គឺលោក យុត្ថារា ឆានី លោកស្រីអម្ពរ ទេវី លោកស្រី អ៊ឹម សុវណ្ណផល្លា លោកស្រី កែវ កល្យាណ និងលោកស្រី ប៉ុក សុវណ្ណា បានបង្ហោះរូបជាច្រើនសន្លឹកលើបណ្ដាញសង្គមបង្ហាញដែលកម្របំផុត ក្រោយដែលបែកគ្នា២០ឆ្នាំមកហើយ។
ដោយនៅលើបណ្ដាញសង្គមហ្វេសប៊ុកអ្នកស្រី កែវ កល្យាណ ក៏បានភ្ជាប់មកជាមួយសាររៀបរាប់ថា​«ថ្ងៃទី12,​​​10,2018 ម​​កជួបជុំមិត្តរួមអាជីពនិងរួមជំនាន់ បែកគ្នា20ឆ្នាំហើយ នឹកណាស់ៗ»។ គួរបញ្ជាក់ផងដែរសព្វថ្ងៃតារាសម្តែងជើងចាស់ជាច្រើនរូបបានរៀបអាពាហ៍ពិពាហ៍ មានអាយុកាន់តែច្រើន ព្រមទាំងមួយចំនួនធំបានចាកចេញពីវិស័យសិល្បៈយ៉ាងណាក្តីក៏នៅតែមានការចង់ដឹងអំពីស្ថានភាពរស់នៅបច្ចុប្បន្នរបស់កំពូលអតីតតារាជើងចាស់ពីមហាជន ។