ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកបងប្រុសម្នាក់ដែលមានឈ្មោះថា Socheat pich បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីការស្រលាញ់សេហ្នាជាតិ តាមរយៈការកសាងប្រាសាទអង្គរវត្តខ្មែរជាមួយគ្រាប់សូកូឡាសុទ្ធ។
ជំនួបស្នាដៃច្នៃប្រឌិតរបស់កូនខ្មែររូបនេះក៏ភ្ជាប់ជាមួយពាក្យពេចន៍បង្ហាញពីចិត្តពិតរបស់ខ្លួនទៀតថា​«​មិ​ន​មែ​នជាក្ដីស្រមើស្រម៉ៃ ឬក៏ក្ដីសុបិន្តទេវាគឺជាការពិតពួកយើងទាំងអស់គ្នាពិតជាមានមោទនភាពណាស់ដែលមានឱកាសដ៏ប្រពៃក្នុងការធ្វើប្រសាទអង្គរវត្តមួយនេះអំពីគ្រាប់សូកូឡាសុទ្ធតែម្ដង ព្រោះតែពួកយើងជាកូនខ្មែរមានព្រលឹងជាពូជអ្នកកសាងអង្គរទោះបីជាយើងធ្វើមិនបានដូចមួយរយភាគរយក៏ដោយតែលទ្ធផលនៃស្នាដៃចេញមកពិតជាអស្ចារ្យមែន»។ យ៉ាងណាមិញបន្ទាប់ពីបានឃើញស្នាដៃច្នៃប្រឌិតដ៏អស្ចារ្យរបស់កូនខ្មែរដែលអាចកសាង និងអាចរក្សានូវកេរិ៍ដំណែលរបស់ខ្មែរដូចនេះបណ្ដាអ្នកលេងបណ្ដាញសង្គមនាំគ្នាលើកសរសើរមិនដាច់ពីមាត់តែម្ដង។