ភ្នំពេញ៖ លើបណ្ដាញសង្គមលោក ឆន សុវណ្ណរាជ តារាចម្រៀង របស់ផលិតកម្មហង្សមាស បានធ្វើការបង្ហោះនូវរូបភាពមួយសន្លឹករបស់ដើមត្នោតដែលជាតំណាងរបស់ខ្មែរ អមជាមួយពាក្យទទួចចួលរួមថែរក្សាផងដែរ។ ដោយតារារូបនេះក៏រៀបរាប់ទាំងអំណរទេសភាពដ៏ស្រស់ត្រកាលថា«រូបភាពនេះត្រូវបានផ្សាយ និងចែកចាយពេញសាកលលោកដោយទំព័រហ្វេសប៊ុកជនបរទេស»។
ឆន សុវណ្ណរាជ តារាខ្មែរមានសំនៀងពិរោះរណ្ដំមហាជនបានទាំងក្នុងប្រទេសរូបនេះក៏បន្តទទូចដល់កូនខ្មែរទៀតថា«យើងជាខ្មែរត្រូវតែជួយថែរក្សាទុកទាំងអស់គ្នា! នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង»។ យ៉ាងណាក្រោយបានឃើញការចែកចាយពីបណ្ដាញសង្គមតារារូបនេះអ្នកគាំទ្រក៏នាំគ្នាឆោឡោស៊ែបន្តរាប់រយនាក់ រួមទាំងភ្ជាប់មកជាមួយបាក្យពេចន៍ដ៏មានអត្ថន័យថា«នេះជាតំណាងអោយស្រុកខ្មែរយើង»។