ភ្នំពេញ៖ ផ្ទុះការភ្ញាក់ជាខ្លាំងពេញបណ្ដាញសង្គម ខណៈដែលបុរសម្នាក់ត្រូវបានចាប់ខ្លួនជាលើកទី៤ពីបទឆបោកលុយរាប់ម៉ឺនដុល្លាររឿងធ្វើប្លង់លក់ដីធ្លីក្លែងក្លាយ។ ខណៈនៅលើបណ្ដាញសង្គមមួយដែលមានឈ្មោះថា « Gime Huy» បានរៀបរាប់ទាំងខឹងសម្បារថា«ឈាមស្រែក ស្បែកហៅមែន បោកគេច្រើននាក់ណាស់ មកពីចាប់បានហើយលែង ចាប់បានហើយលែង ចាំមើលម្ដងហ្នឹងទៀត តើ តុលា លែងហ្អែងទៀតអត់»។

ម្ចាស់គណនីរូបនេះក៏បន្ថែមឲ្យដឹងកាន់តែច្បាស់ទៀតថា«ខ្ញុំអស់ តែ 16000$ ទេ អ្នកផ្សេង អស់សុទ្ធតែ10 0000$ 20 0000$ & 30 0000$ គេចាប់វា 4 ដងហើយបូករួមទាំងលើកនេះ ។ ធ្វើផ្លង់ដីក្លែងក្លាយអោយគ្នាវាដើរបោកគេ សូមទាំងអស់គ្នាប្រុងប្រយ័ត្នផង នឹងចំណាំមុខវាទុកផង ជួយ Share ម្នាក់១ផង» ។ ដោយឃើញពីបញ្ហាឆបោកបែបនេះអ្នកលេងបណ្ដាញសង្គមខ្លះបែរជាខមមិនសួរថា«បងសុំសួរមួយពេល​ប​ង​ទិ​ញ​ដី​អ​ត់​ទៅមែនបង?? អត់បានមើលមេឃុំចុះហត្ថលេខា??»។ អ្នកខ្លះទៀតក៏លើកឡើងថា«វាបោកគេបានលុយ វាសូកតុលាកា មានអីជាប់គុកទៅអាអូន»។