ភ្នំពេញ៖ រំពេចពីផ្ទុះកក្រើកអ្នកនាង រ័ត្ន រចនា ច្រៀងបទ មេម៉ាយសប្បាយចិត្តថា «ល្បីមិនទាន់បានប៉ុន្មានផងហ៊ានមើលងាយដល់បងប្អូនកម្មការនីរោងចក្របាត់ទៅហើយ» តែនាងបានចេញមុខ​មកបកស្រាយតាមបណ្តាញសង្គមថា «មិនមែនអញ្ចឹងទេ នាងគ្មានចេតនាណាមួយមើលងាយបងប្អូនកម្មករ កម្មការិនី​រោងចក្រនោះទេ» ដោយតារាស្រីល្បីចេញពីខេត្តស្វាយរៀងរូបនេះ ផ្តើមចេញពីពាក្យដំបូងថា «ជាកំហុសមួយជាអចេនាសូមបងប្អូនមេត្តាអនុគ្រោះ ដល់បងសាឡនផង ព្រោះគាត់បានបង្ហោះ​ភ្ជាប់ជាមួយរូបនាងខ្ញុំ»។

រ័ត្ន រចនា បន្តថា «បើខ្ញុំមានចិត្តគំនឹតគឹតបែបនេះមិនខុសអីពីខ្ញុំកំពុងមើលងាយដល់ញាតិសន្តានក្រុមគ្រួសារខ្លួនឯងនោះទេ ដោយសារបងខាងសាឡនគាត់បង្ហោះភ្ជាប់ជាមួយរូបខ្ញុំនិងប្រើពាក្យសំដីដែលជាកំហុសមួយជាអចេនាសូមបងប្អូនមេត្តាអនុគ្រោះដល់គាត់! បងប្អូនទាំងអស់គ្នាជាអ្នកធ្វើអោយខ្ញុំមានថ្ងៃនេះខ្ញុំមិនភ្លេចឡើយហើយក៏មិនតបស្នងបងប្អូនវិញដោយបែបនេះទេ កន្លងមកខ្ញុំក៏ធ្លាប់បានទៅច្រៀងជួយខាងសង្គមនៅក្នុង​រោងចក្រដែរហើយពិតជាទទួលបាននៅភាពកក់ក្តៅពីពួកគាត់ណាស់ សូមបងប្អូនយោគយល់និងអនុគ្រោះផងចុះ ខ្ញុំមិនមែនជាអ្នកបង្ហោះឡើយបងប្អូនអើយខ្ញុំមិនដឹងអីទេ»។