ភ្នំពេញ៖ តារាម្ចាស់ពានកូន១ ប៊ុត សីហា នៅតែមានការសន្ទុះការគាំទ្រសន្ធឹកសន្ធាប់ក្នុងស្រទាប់មិត្តយុវវ័យដដែល ទោះបីលោកអស់ឱកាសជ្រកទ្រនំហង្សមាសក្តី ដោយបទថ្មីៗរបស់លោកជាច្រើនបានចេញជាបន្ទាប់ក្រោមឡូហ្គូ មរតក មេឌៀ ដែលមានអ្នកខ្លះថា នេះជាផលិតកម្មថ្មីរបស់លោក តែលោក សីហា ថា «មិនមែនជាផលិតកម្មទេ គ្រាន់តែសហការគ្នាជាក្រុមផលិតបទចម្រៀងបន្តិចបន្តួចប៉ុណ្ណោះ»។
បទកក្រើកខ្លាំងក្នុងអំឡុងពេលមួយខែមានអ្នកទស្សនា ៥លានដង «គ្មានអ្នកណាកែចិត្តបងទេ» បានធ្វើឲ្យតារាចម្រៀងអតីតកូនក្រុម ឆន សុវណ្ណារាជ, ប៊ុត សីហា មានទឹកមាត់លេបឡើងវិញ ហើយក៏លែងប្រកាសប្រកាន់យកពាក្យថា «លាលែងពីសិល្បៈទៀតដែរ»។ ជាងនេះទៅទៀត បទថ្មី ប៊ុត សីហា ថតកាលពីម្សិលមិញ ដែលបង្ហោះបង្ហាញដោយកវីល្បីឈ្មោះ សយ រតនា នោះ បង្កឲ្យអ្នកគាំទ្រសង្ឃឹមមាំថា «ល្បីទៀតហើយ» ខណៈដែលអ្នកចូលទស្សនាការឡាយវីដេអូទាំងអស់សម្តែងមតិក្នុងខមមិនថា «ខ្ញុំស្រលាញ់សម្លេង, គាំទ្របងរហូត និង បងល្អណាស់ជាដើម»។
សូមទស្សនាវីដេអូ!!
