ភ្នំពេញ៖ ដោយសារ​មានជំងឺរុករានខ្លួនប្រាណអ្នកគ្រូ គង់ ណារី បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ជាង ១សប្តាហ៍​ហើយ ដោយអាការៈ​មានភាពធូរស្រាលបន្តិច តែអ្នកស្រីមិនភ្លេចរំលេចគុណ​អ្នកនាង ចន ច័ន្ទ​លក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរ និងលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានជួយឧបត្ថម្ភជាថវិកាសម្រាប់ការព្យាបាលជំងឺ ២លើកហើយ។

តារាចម្រៀង សាន ផានិត បានឲ្យដឹងថា «ម្សិលមិញថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ជាលើកទី២ខ្ញុំបានពាំនាំថវិការបន្ថែមពីសមាគមសិល្បៈទៅជួួយសំរួលដល់អ្នកគ្រូ គង់ ណារី ដែលកំពុងខ្វះខាត» ខណៈដែលលើកទី១នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ មានលោក​ សាន​ ផានិត​ និងកញ្ញា​ ប៉ុបពី​ តំណាងសមាគមសិល្បៈនាំយកថវិកាដែលជាមូលនិធិសិល្បករចាស់ជរាជូនអ្នកគ្រូផងដែរ។

សូមទស្សនាវីដេអូ!!