ភ្នំពេញ ៖ នា​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១៨ គឺជាគម្រប់ខួប៦ឆ្នាំនៃការយាងចូលទិវង្គតរ​បស់​ព្រះ​បរមរដ្ឋតន​កោ​ដ្ឋ ព្រះ​ករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលកូនចៅរបស់​ព្រះអង្គទូទាំងព្រះនគរនៅតែមាន​ភាពនឹក​រឭក ពិសេសនៅតែចងចាំនៅវីរភាព និងស្នាព្រះ​ហស្ថរបស់ព្រះអង្គពុំដែលភ្លេចនោះឡើយ។ ក្នុងនោះលោក អេង ឬទ្ធី តារាសម្តែង និងជាពិធីករដ៏ល្បីប្រចាំ​ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័​នក៏បានបានបង្ហាញការនឹករឭក​ព្រម​ដោយអនុស្សាវរីយ៍ដែលបានផ្តល់ដោយ​សម្តេចតានៃយើងផងដែរ។បង្ហាញរូបភាពច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនគូស្នេហ៍អ្នកនាង ស៊ឹម សូលីកា​ ក៏បានភ្ជាប់សារ​រឭ​ក​ថា «ទូលព្រះបង្គំជាខ្ញុំ ពិតជានឹករលឹកជានិច្ចនូវព្រះរាជបូជនីយ​កិច្ច​រប​ស់​​ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារ​នូវឯក​រាជ្យពីបារាំង « ៩ វិច្ឆិកា ១៩៥៣ » និង​ស្នាម​ព្រះ​ហស្ថ​ដ៏ច្រើនលើសលប់ របស់ព្រះអង្គ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនខ្មែរ នេះជាអាវ MONTAGUT ដែលជាព្រះរាជអំណោយមកដល់ខ្ញុំនៅទីក្រុងប៉េកាំង នា​កំឡុ​ង​ឆ្នាំ ២០០៥ ពេលបានគាល់សម្តេចតាជាលើកដំបូង ដើម្បីថតភាពយន្តថ្វាយ ព្រះករុណាជា​អម្ចាស់ ជីវិត​តម្កល់លើត្បូង»។

បន្តដោយភាពចងចាំគ្រប់រឿងរ៉ាវលោក អេង ឬទ្ធី បានបន្ថែមទៀតថា «ជាមហាកិត្តិយស​ដ៏​ធំ​ធេង ក្នុងនាមជា​សិល្បករ​ម្នាក់ដែលបានដង្ហែតាមសម្តេចតា​អស់ជាច្រើន​ឆ្នាំក្នុងវិស័យ​សិល្ប:ទី៧ ទូលព្រះបង្គំនឹងថែ​រក្សា​អាវ​មួយនេះរហូតដល់ថ្ងៃអវសាននៃជីវិតចៅ ថ្ងៃនោះតា អោយចៅពីរ មួយគឺអាវ MONTAGUT ទីពីរ តា​ប្រទាន​ជាមហាកិត្តិយសដល់ចៅ គឺអោយ​ជាង​កាត់សក់របស់តាកាត់សក់អោយចៅ»។