បារាំង៖ កំពូលតារាចម្រៀងពីរដួងរបស់ផលិតកម្មថោនកញ្ញា មាស សុខសោភា បានចាប់ដៃគ្នាជាមួយតារាចម្រៀងសម្លេងស្អកលោក ខេម បង្កព្យុះភ្លៀងលើទឹកដី la grande salle Le Caroussel នាប្រទេសបារាំង ក្នុងឱកាសសម្ដែងរួមគ្នាលើកចុងក្រោយនាថ្ងៃទី២០ តុលា ខាងមុខនេះ តារាទាំងពីរដួងខាងលើក៏បានចេញមកទទូចឲ្យបងប្អូនដែលរស់នៅទីនោះចូលរួមគាំទ្រឲ្យបានច្រើន។

គួរបញ្ជាក់ផងដែរថា មុននឹងឈានដល់ការសម្ដែងរួមគ្នានៅថ្ងៃទី២០ តុលា ខាងមុខនេះ ពួកគេទាំងពីរបានចាប់ដៃគ្នាសម្ដែងចំនួនប្រាំលើករួចមកហើយនិងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផងពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះ។
យ៉ាងណាមិញអ្នកគាំទ្រក៏ដូចជាបងប្អូនខ្មែរដែលរស់នៅតំបន់នោះក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនដែលកំពុងទន្ទឹងរងចាំតារាចម្រៀងទាំងពីរដួងខាងលើនេះមកធ្វើការសម្ដែងជូនពួកគាត់ដោយក្ដីនឹករលឹក និងចង់ជួបពួកគេផ្ទាល់ផងដែរ។