ភ្នំពេញ៖ តារាចម្រៀងកូនប្រុសសំណព្វចិត្តយាយ ណយ សំណាង, វណ្ណា ស័ក្តិ បានប្រែក្លាយមុខ​មាត់របស់លោកម្ខាងទៅជាមុខសត្វ​ខ្លា ដែលពោរពេញ​ដោយឥទ្ធពលសត្វសាហាវ បង្កឲ្យស្រីៗ​អ្នកគាំទ្រ​ចង់ភ័យបះសក់ ត្បិតលើកទី១ បាន​​ឃើញមុខ​លោក វណ្ណា ស័ក្តិ ប្រែទៅជាបែបនេះ រួចលោកប្រាប់គេឯងថា «មនុស្សខ្ញុំកាចក៏ចេះស្លូតក៏ចេះ»។

ខណៈ​មិត្តម្នាក់​ដកដង្ហើមធំ​ពេលឃើញ​រូបនេះ តារាចម្រៀងផលិតកម្មអ៊ិម វណ្ណា ស័ក្តិ បានសម្រាយ​ពីមូលហេតុដែលលោកបង្ហាញមុខមាត់កាច​និងស្លូ​តលើបណ្តាញសង្គមហ្វេសប៊ុកថា «បើចង់អោយកាចបានតែបើចង់អោយស្លូតក៏បាន បើយាយអោយចំទៅ មនុស្សខ្ញុំកាចក៏ចេះស្លូតក៏ចេះ តែបើអោយកាចវិញគឺកាចហ្មង បើអោយស្លូតវិញគឺស្លូតហ្មង»។ តែប្រភពមួយចំនួន​មិនជឿថា លោកកាចសាហាវទេ ព្រោះលោកមានចរិកសុភាពណាស់ តាំងពីលោកប្រឡូកក្នុងសិល្បៈមិនដែលមានរឿងចម្រូងចម្រាស់ជាមួយអ្នកណាម្នាក់ទេ ហើយជីវិតគ្រួសាររួមភរិយាទៀត​សោតលោករឹតតែស្ងប់ស្ងាត់ មិនដែលមានភាពរកាំរកូសម្តងណាទេ។