ភ្នំពេញ៖ ក្នុងថ្ងៃខួបកំណើតតារាចម្រៀងមេម៉ាយចាយាសម្រស់ នាង សុខ ស្រីនាង មុននេះ ស្រាប់តែរូបភាពបុរសម្នាក់អោបថើម អ្នកមេម៉ាយចាយសម្រស់រូបនេះ យ៉ាងស្និទ្ធស្នាល រហូតធ្វើឲ្យមហាជនជាច្រើនផ្ទុះការលាន់មាត់ថា« ពិតជាផ្អែមល្ហែមណាស់ សុខ ស្រីនាង និងគូស្នេហ៍»។
ឃើញការលើកឡើងដូចនេះបុរសរូបនោះក៏ចេញមុខបដិសេធភ្លាម ដោយធ្វើការស៊ែរនូវព័ត៌មានភ្ជាប់ជាពាក្យពេចន៍រៀបរាប់ថា«ការស្រលាញ់របស់ពួកយើងប្រៀបបានដូចជាគ្រួសារតែមួយ ដែលស្និទ្ធស្នាលធ្វើឲ្យបងៗមានការយល់ច្រឡំរហូតដល់ថ្នាក់នេះ។ សម្រាប់ខ្ញុំមិត្តមួយចំនួនបានដឹងហើយថាខ្ញុំ និងបងនាងជាអ្វីនឹងគ្នា?»។
ក្នុងសារលាងមន្ទិលអោបថើប តារាចម្រៀង សុខ ស្រីនាង ងារអ្នកមេម៉ាយចាយសម្រស់នៅកណ្តាលហ្វូងមនុស្សក្នុងថ្ងៃខួបកំណើតនាង បុរសនោះបានអះអាងថា «ពួកយើងជាគ្រួសារហ្វេនជាមួយគ្នាដែលមានឈ្មោះថា SSN family។ ប៉ុន្តែមួយចំនួនទៀតយល់ច្រឡំ ចឹងអាចស្វែងយល់ឲ្យច្បាស់ណាក្នុងផេក Sok SreyNeang Family »។