ភ្នំពេញ៖ តារាល្បីៗប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ  អ្នកនាង កាតុ  លោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ូលីន បានចាប់ដៃគ្នាចូលរួមរៃអង្គាសថវិការដើម្បីនាំយកដំណើរកំសាន្តមួយទៅខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ភាពសប្បាយរីករាយក៏ដូចជាផ្ដល់នូវអនុស្សាវរីយ៍ជូនបងប្អូនជនពិការចំនួន៣៤រូប។
ជាមួយគ្នានេះដែរតារាចម្រៀងប្រុសពីរដួងលោក ករុណាពេជ្រ  និងលោក សុគន្ធ ថេរ៉ាយុ ក៏បានបង្ហាញពីអារម្មណ៍ស្រដៀងគ្នាទាក់ទងទៅនឹងរឿងខាងលើបែបនេះថា«ចូលរួមទាំងអស់គ្នាដើម្បី ផ្តល់ការស្រលាញ់ដល់បងប្អូនជនពិការ លើកទឹកចិត្ត ផ្តល់ឱកាសដល់ពួកគាត់បានសំរេចបំណងប្រាថ្នាទទួលនូវដំណើរកំសាន្តដែលមានភាពរីករាយ ដើម្បីអោយពួកគាត់(បងប្អូនជនពិការ)មានកំលាំងចិត្តដើម្បីតស៊ូបន្តទៀត។ ពិការភាព មិនមែនជាឧបសគ្គ រារាំងចិត្ត គំនិត មហិច្ឆិតា ឆន្ទះ និង សកម្មភាពរបស់ពួកគាត់ឡើយ»។
គួរបញ្ជាក់ផងដែរថាដំណើរកំសាន្តរួមគ្នារបស់តារាល្បីៗជាមួយបងប្អូនជនពិការខាងលើ មានរយៈពេល៣ថ្ងៃ២យប់ ចាប់ពីថ្ងៃទី 12-13-14 វិច្ឆិកា 2018 ។
ទង្វើខាងលើនេះក៏ត្រូវបានអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើនមានភាពសប្បាយរីករាយចំពោះអំពើល្អនៅក្នុងសង្គមមួយនេះ។