កំពត៖ ពិតជារឿងមហាហួសចិត្តណាស់ក្រោយបុណ្យភ្ជុំបិណ្ឌ ចំពោះពុទ្ធបរិស័ទ្ធចំណុះជើងវត្តចាន់គិរី ស្ថិតក្នុងស្រុកអង្គរជ័យ ក្រោយដំណើរស្កាត់ ទីជិតឆ្ងាយមិនស្តាយសោហ៊ុយ សា្ត ស្រវ៉ាសស្រាក់ទៅស្រុកកំណើត បានទៅធ្វើចង្វាន់ព្រគេនព្រះសង្ឃ ព្រោះពុទ្ធឱវាទ អប់រំថា ព្រះសង្ឃជាស្រែបុណ្យ អាចឧទ្ទិសកុលសដែលខ្លួនបានធ្វើជូនដល់ញាតិដែលស្លាប់ទៅបានដល់។
ខណៈដែលបុណ្យភ្ជុំនេះចប់មិនទានបានមួយសប្តាហ៍ ហើយក៏បងប្អូនខ្លះមិនទាន់បានវិលមកប្រកបរបរទទួលទានវិញផង ក៏ធ្លាយទាំងហ្វូង ព្រះសង្ឃវត្តចាន់គិរី សម្ងំក្នុងសាសនា ប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តកំពតសហការណ៍ជាមួយនគរបាលស្រុកអង្គរជ័យក្របួចបាន រួមនឹងវត្ថុតាងប្រើប្រាស់គ្រឿងជាច្រើននៅក្នុងបន្ទប់។
គួរបង្ហាញឲ្យពុទ្ធបរិស័ទ្ធចំណាំឈ្មោះ អតីតសង្ឃសម្ងំប្រើគ្រឿងញៀនជ្រកក្រោមសាសនាទាំងនោះ ទី១៖ឈ្មោះ ឈ្មោះ ចាន់ ធឿន អាយុ៤២ឆ្នាំ, ទី២៖ឈ្មោះ ឈ្មោះ ប៉ា វីរៈ អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ គីន បូរិត អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ កែវ ទិត្យ អាយុ២៤ឆ្នាំ, ទី៥៖ឈ្មោះ ឈិន វណ្ណា អាយុ៣២ឆ្នាំ, ទី៦៖ឈ្មោះ សូត្រ ឡុង អាយុ៤១ឆ្នាំ និងទី៧៖ឈ្មោះ ហ៊ុន សុវណ្ណារ៉ា អាយុ២៥ឆ្នាំ។