ស្វីស៖ មាន សូនីតា តារាស្រីលេចធ្លោរខ្លាំងទាំងការងារសិល្បៈ និងជំនួញ រហូតទទួលបានឱកាសទៅបង្ហាញខ្លួននៅក្រៅប្រទេសទៀតផង។ ជំនួបជាមួយរូបភាពមួយសន្លឹកដែលនាងកំពុងឈរកាច់រាងនៅទីស្នាក់ការអង្គការសហប្រជាជាតិប្រទេស ស្វីសនោះក៏បង្ហាញអារម្មណ៍រំភើបជាខ្លាំង ដោយរៀបរាប់លើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមថា«អាចនិយាយថាជាក្តីស្រមៃយបានក្លាយជាការពិត ដែលថ្ងៃនេះ សូនីតា បានមកដល់អង្គការសហប្រ​ជា​ជាតិ នៅ ប្រទេស ស្វីស»។
យ៉ាងណាមិញការទោបង្ហាញវត្តមានរបស់ មាន សូនីតា នៅទីនោះមិនបានបញ្ជាក់ច្បាស់ទេថានាងទៅធ្វើការ​ងា​​រ​ធំ ឬក៏ជាដំណើរកម្សារនោះទេ។ បុន្តែតាមរយៈការចូលខមរបស់អ្នកគាំទ្រនាងឃើញថានាងដូចជាទទួលបានការងារធំ ដោយលើកឡើងថា« អបអរសាទរផងបងស្រី»។