ភ្នំពេញ៖លោក ហេង ឡុង និងអ្នកស្រី ចន ច័ន្ទលក្ខិណា នៅព្រឹកថ្ងៃ ទី១៨ខែតុលានេះ បានធ្វើការប្រកូលប្រកាសជូនដំណឹងដល់មិត្តៗសិល្បៈ ក៏ដូចជាអ្នកអ្នកសិល្បៈដែលធ្លាប់ស្និទ្ធនិងធ្លាប់មានអនុស្សាវរីជាមួយ នាយ គ្រៀវ ឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ នេះ សមាគមនឹងនាំយកមូលនិធិសិល្បៈចាស់ ជរា ទៅជួយនាយ គ្រៀវ ដែលកំពុងធ្លាក់ខ្លួនឈឺដេកនៅនឹងកន្ទេល។

នៅព្រឹកថ្ងៃទី១៨ខែតុលានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់តារាញួស៍ដឹងថា «កាលពីរសៀលម្សិលម៉ិញ កូនៗនិងប្រពន្ធ លោក ពូ គ្រៀវ ដែលជាតារាកំប្លែងជើងចាស់ គាត់បានខមមកខ្ញុំ ដោយប្រាប់ថា ពេលនេះឪពុកខ្ញុំ នាយ គ្រៀវ គាត់ធ្លាក់ខ្លួនឈឺធ្ងន់ដេកនៅនឹង កន្ទេល ដាច់បាយ ដាច់ទឹកចំនួនពីរបីថ្ងៃហើយ»។ ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា «កាលដែលកូនៗគាត់ខលមកខ្ញុំនេះ គឺគាត់ចង់ឲ្យជូនដំណឹងនេះទៅអ្នកសិល្បៈដែលស្គាល់ក៏ដូចជាអ្នកស្និទ្ធដឹង និងបានទៅសួរសុខទុក្ខ ហើយបានដឹងដំណឹងនេះ ខ្ញុំទាំងសមាគមមិត្តសិល្បៈស្មគ្រចិត្តក៏បានប្រកូកប្រកាសជូនដំណឹងនេះទៅអ្នកសិល្បៈនិងនាំយកមូលនិធិសិល្បៈចាសជរាទៅជូនគាត់និងបានសួរសុខទុក្ខគាត់ផង»។

អ្នកនាងចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា «សមាគមនិងនាំយកមូលនិធិចាស់សិល្បៈចាស់ជរា ទៅជូន លោក តាគ្រៀវ នៅរសៀលម៉ោង៣ ថ្ងៃទី១៨ខែតុលានេះ ។បើមិត្តភ័ក្រសិល្បៈណាចង់ចូលរួម យើងរីករាយនឹងស្វាគមន៍រួមដំណើរ ព្រោះនេះជាសកម្មភាពមួយដែលយើងជាសិល្បៈចេះជួយចែករំលែកគ្នាពេលមានទុក្ខធុរៈ»។