ភ្នំពេញ៖ ស្រីស្អាតម្នាក់មានអាយុប្រហែល ២៧ឆ្នាំ សប្បុរសរ ពាក់សម្លៀកបំពាក់ អាវការ៉ូ និងស្លៀកខោប៉ារ៉ាត្រូវបានគេប្រទះឃើញដេកស្ដូកស្ដឹងនៅចិញ្ចើមផ្លូវ ដែលស្ថិតនៅខេត្តអ្នកលឿង ត្រើយខាងលិច គេសង្ស័យថាត្រូវថ្នាំ ខណៈដែលអ្នកនៅទីនោះក៍បានដាស់នាងអោយក្រោក តែនាងមិននិយាយអ្វីទាំងអស់។

យ៉ាងណាមិញក៏មានការចែករំលែកតៗគ្នា ដើម្បីសួរនាំរកសាច់ញាតិរបស់នាងនោះពេលនេះមានគណនីហ្វេស​ប៊ុកមួយឈ្មោះ Hea Mala ក៏បានប្រកាសថា«ជួយស៊ែរផងស្រុកលើកដែក ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៨ដំណឹងសួររកបងប្អូនសាច់ញាតិ ដែលមានឈ្មោះនិងអាស័យដ្ឋានដូចក្នុងអត្តសញ្ញាណប័ណ្ណ បច្ចុប្បន្ននស្ត្រីខាងលើនៅចំណុចម្ដុំផ្សារអ្នកលឿងត្រើយខាងលិចលិច(សតិគាត់មិនសូវល្អស​ង្ស័យបែកថ្នាំ)»។ គួរបញ្ជាក់ដែរថាមកដល់ពេលនេះគឺមិនទាន់ស្គាល់សាច់ញាតិរបស់នាងនោះទេ ហើយក៍មិនទាន់មានអ្ន​ក​ណា​ម​ក​យកនាងទៅដែរ គ្រាន់តែដឹងហើយថានាងមានស្រុកកំណើតនៅកោះសូទិនប៉ុណ្ណោះ។