ភ្នំពេញ៖ នាង អេដា , គង់ ច័ន្ទស្រីមុំ រៀបការដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំនៅកោះម៉ាល់ឌីវ ប៉ុន្ដែពេលនេះតារាចម្រៀងល្បីល្បាញ ឱក សុគន្ធកញ្ញា បាននាំគូដណ្ដឹងរបស់នាង លោកអ៊ឹង សុខលី ទៅសាងអនុស្សារីយ៍ស្នេហ៍លើកោះដ៏ស្រស់ស្អាតនេះ មុនពេលរៀបការទៅទៀត។

យ៉ាងណាការទៅកម្សាន្ដលើឆ្នេរកោះម៉ាល់ឌីវ របស់ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី នាពេលនេះ អាចជាការរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំថែមទៀត មុនពេលពួកគេដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះព្រោះថា មុនទៅកោះម៉ាល់ឌីវ នោះ សុគន្ធកញ្ញា ក៏បានដឹកដៃលោកសុខលី ទៅដើរលេងកម្សាន្ដនៅប្រទេសជប៉ុន , ថៃ និងប្រទេសមួយចំនួនទៀតដែរ ហើយមើលទៅសកម្មភាពគូស្នេហ៍១គូនេះ ស្រលាញ់គ្នាខ្លាំងណាស់។