ភ្នំពេញ៖ លោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលគ្រប់គ្នាស្គាល់ច្បាស់ហើយថាជាឪពុកជាទីស្រលាញ់តារាកំប្លែ​ង​វ័​យក្មេងកញ្ញាវ៉ាន់ នីឡា បានបង្ហោះពាក្យពេចន៍ជាច្រើនលើបណ្ដាសង្គមរួមទាំងរូបភាព ខណៈដែលកូនស្រីបានភ្លេចទូរស័ព្ទលើកង់បីឥណ្ឌា តែក៏ត្រូវអ្នកបើកនោះយកមកប្រគល់ជូនវិញ។ ជំនួបពាក្យលើកសរសើរពីបណ្ដាអ្នក​លេ​ងបណ្ដាញសង្គមផងនោះលោក តា វ៉ិចទ័រ ក៏លើកឡើងថា«នីឡា ភ្លេចទូរស័ព្ទពេលជិះPassAppទៅធ្វើការ ក្មួយប្រុសអ្នករត់តាក់ស៊ីPass App បានយកទូរស័ព្ទដែលនាងភ្លេច មកប្រគល់ឲ្យខ្ញុំដល់ផ្ទះ។ក្នុងនាមជាឪពុក ពូសូមថ្លែង អំណរគុណដល់ក្មួយប្រុសជាពន់ពេក ដែលក្មួយមានសណ្តានចិត្តដ៏ល្អកម្ររកបាននេះ»។
ដោយឃើញពីសណ្ដាចិត្តល្អអមជាមួយក្ដីរំភើបផងនោះឪពុកតារាកំប្លែងវ័យក្មេងរូបនេះបន្តនូវពាក្យជូនពរទៀ​ត​ថា«ពូសូមជូនពរក្មួយប្រុសមានសុខភាពល្អប្រកបការងារកាន់តែរីកចម្រើន(ខ្ញុំបានសួរថាក្មួយឈ្មោះអី? បា​ទ​ខ្ញុំឈ្មោះលឿង សេងលី!) សូមសុខសប្បាយណាក្មួយប្រុសលឿង សេងលី»។ យ៉ាងណាមិញអ្នកសេងបណ្ដាញស​ង្គ​ម​ក៏ផ្ទុះពាក្យសរសើរចំពោះអ្នករត់កង់បីឥណ្ឌានោះដែងថា«ពិតជាមានទឹកចិត្តល្អកម្ររកបានមែន ទូរស័ព្ទស៊េរីទំនើបមិនយក ហើយថែមទាំងយកឲ្យម្ចាស់ដើមវិញទៀត»។