បាត់ដំបង៖ ស្រ្តីវ័យ៣៦ឆ្នាំម្នាក់បានរងរបួស រលួយស្បែកអស់ទាំងដងខ្លួននិងផ្ទះមុខផងដែរ ក្រោមអំណាចចិត្តគ្មានក្តីករុណាពីស្វាមីវ័យក្មេងជាង ជាង១០ឆ្នាំ បានយកទឹកក្តៅដាំពុះមកចាក់ស្រោចលើ។ ខណៈមូលហេតុកំហឹងបាត់បង់ក្តីស្រឡាញ់នេះ ក៏ត្រូវបានស្រ្តីជាប្រពន្ធបង្ហាញថា នាងបានណែនាំកុំឲ្យដើរផឹកច្រើនពេក និងចង់ឲ្យប្តីធ្វើការងាររកប្រាក់ ផ្គត់ផ្គង់គ្រួសារ តែបែរជាលោក ប្តីខឹងកើតជាទំនាស់ រហូតវាយប្រពន្ធនិងយកទឹកក្តៅមកជះលើប្រពន្ធ តែម្តង»។

តាមសមត្ថកិច្ចបានបង្ហាញថា «បុរសឈ្មោះ ឌិន ប្រុស ភេទប្រុសអាយុ២៥ឆ្នាំ និងប្រពន្ធជាជនរងគ្រោះមានឈ្មោះ សិទ្ធ រស្មី ភេទស្រីអាយុ៣៦ឆ្នាំ។ហេតុការនេះបង្កឡើងកាលពីវេលាម៉ោង ២៤និង ១០នាទីថ្ងៃទី១៤ខែតុលាឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង»។