ភ្នំពេញ៖ តារាចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី២ ថែល ថៃ កើតទុក្ខមិនសុខចិត្តត្បិតកេរ្តិ៍ក្រអូបសុះសាយរបស់លោកត្រូវបានជនអនាមិកយកទៅប្រកបអាជីវកម្មផ្លូវភេទ ដែលលោកចោទជាសំណួរថា «សមទេ បងប្អូន?? យកឈ្មោះខ្ញុំដាក់លក់ឥវ៉ាន់តាមអនឡាញ ហើយមិនមែនជាឥវ៉ានធម្មតាទេ គឺផលិតផលជំនួយផ្លូវភេទទៀត»។ ការឡាយក្នុងរយៈពេលខ្លី ១៥នាទីតារាចម្រៀងអតីតកូនក្រុម ឱក សុគន្ធកញ្ញា, ថែល ថៃ ជម្រាបទៅកាន់អ្នកគាំទ្រទាំងអស់ថា «សូមបងប្អូនកុំយល់ច្រឡំ ផេកឈ្មោះ Thel Thai HM លក់ផលិតផលផ្លូវភេទ មិនមែនជាផេកខ្ញុំទេ»។
ថៃល ថៃ តារាមិនសូវសកម្មក្នុងបណ្តាញសង្គម បានលើកឡើងថា «ដំបូងឡើយខ្ញុំមិនដឹងថាគេយកឈ្មោះខ្ញុំទៅធ្វើរឿងសង្គមខ្មែរស្អប់ខ្ពើមបែបនេះទេ តែមានបងប្អូនគាត់ឆាតមកខ្ញុំសួរថា ខ្ញុំលក់ផលិតផលជំនួយផ្លូវភេទមែន?»។ ត្រង់ចំណុននេះហើយបានធ្វើឲ្យលោកភ្ញាក់ព្រើតតែម្តងថា មិនសមណា យកឈ្មោះលោកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាតិអ៊ីចឹងទេ តែលោកក៏មិនបានបង្ហាញចំណាត់ការចំពោះអ្នកប្រព្រឹត្តទៅតាមផ្លូវច្បាប់ ឬ ផ្លូវតុលាការនោះដែរ គ្រាន់តែលោកទទូចទៅម្ចាស់ផេក «Thel Thai HM» ថា «សូមប្តូរឈ្មោះខ្ញុំចេញទៅ»។
សូមទស្សនាវីដេអូ!!
