ភ្នំពេញ៖ បន្ទាប់ឃើញសារព័ត៌មានក្នុងស្រុកចុះផ្សព្វផ្សាយកក្រើកថា នារីម្នាក់ជ្រើសរើសគូស្នេហ៍សុទ្ធតែសង្ហា មានឡាន មានដុល្លារ តែចុងក្រោយត្រូវបែកមាត់ រលាត់ដៃជើង ព្រោះស្នាដៃបុរសសង្ហានោះ បង្កឲ្យតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា ស្ទើរតែលាន់មាត់ថា «សមមុខហើយ»។
តារាម្ចាស់បទ «ដីថ្លៃប្រល័យស្នេហ៍» ម៉ារ៉ា ប៊ុណ្ណា បានបង្ហាញលទ្ធផលស្រីៗ រកតែប្រុសសង្ហា មានដុល្លារថា «ស្រលាញ់តែអ្នកមាន ដុល្លា និង វីឡា ពេលគេសាវា មកដៀលប្រុសទាំងអស់! យី! ធ្វេីចឹងម៉េចត្រូវ»។ តែយ៉ាងណាមិនប្រាកដថា អ្នកមានឡាន ដុល្លារ វីឡា សុទ្ធតែមានចិត្តសាវានោះទេ អ្វីដែលសំខាន់មុនដាក់ចិត្តស្រលាញ់ បំណងរួមរស់ជាមួយបុរសណាម្នាក់ ស្រីៗគួរណាស់តែសម្លឹងឲ្យគ្រប់ជ្រុងជ្រោយជៀសវាងមើលតែមួយជ្រុង ឬ លង់នឹងទ្រព្យសម្បត្តិគេឲ្យសោះ ព្រោះនោះមិនមែនជាសុភមង្គលពិតឡើយ។
