ថៃ៖តាមរយៈម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ ពលករ ស្មោះស្នេហ៍ បានធ្វើការបង្ហោះវិដេអូរួមនិងរូបភាពជាច្រើនសន្លឹក បង្ហាញពលករខ្មែរម្នាក់ដែលធ្វើការនៅប្រទេសថៃត្រូវបានខ្សែភ្លើងឆក់ស្លាប់នៅលើបង្គោលពេលកំពុងបំពេញការងារ។
បង្ហាញពីរូបភាពដ៏មហាសង្វេកពេកនោះ ក៏បង្ហាញឲ្យដឹងពីអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមថា «ពលករខ្មែរដែលត្រូវខ្សែភ្លើងឆក់ស្លាប់ខាងលើនេះមានឈ្មោះថា ជុំនោ មានស្រុកកំណើតនៅភូមិគោកថ្កូវ ស្រុកស្រីស្នំ ខេត្តសៀមរាប»។
ឃើញដូចនេះបងប្អូនទាំងអស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏បានចូលរួមសោកស្តាយ ព្រមដោយពាក្យដាស់តឿនឲ្យពលករខ្មែរដែលចេញទៅធ្វើ់ការនៅក្រៅប្រទេសបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។