ថៃបាក់មុខមិនស្ទើរទេ៖វីដេអូតារាថៃចូលរូបបែរនិយាយភាសាខ្មែរ ទោះមានអ្នកល្បួងនិយាយថៃក៏មិនព្រម(មានវីដេអូ)

0
3832

ថៃ៖ តាមរយៈវីដេអូថតតាំងពីថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៦ ដែលទើបផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលសៀមបាក់មុខថ្ងៃបួងសួងក្រុងពាលី ដោយព្រលឹងដូនតាថែរក្សាប្រាសាទរាប់ពាន់ឆ្នាំចូលរូបតារាល្បីម្នាក់និ​យាយភាសាខ្មែរ មិនព្រមនិយាយថៃ។ ដោយមានការបកស្រាយបញ្ជក់តៗគ្នាបានឲ្យដឹងថា«ថៃ ឈ្មោះដើមរបស់វាគឺ តៃ ជាជនជាតិភាគតិចដែររស់នៅតាមតំបន់ជាយដែនរបស់ចិនហើយក៏នៅក្រោមការគ្រប់គ្រងរបស់ចិន ក្រោយមកបានផ្តាច់ខ្លួនចេញពីចិនដោយរស់នៅតាមតំបន់ជាយសមុទ្រ រហូតវាយយកទឹកដីក្រុងអយុធ្យានិងឡាវធ្វើជាទឹកដីរបស់វាបង្កើតជារដ្ឋធន់បូរី ក្នុងរជ្ជកាលរតនៈកូស៊ីនដែរហៅថាសៀម »។

ដោយសិស្សចៅម្ជុលទេព្វ អភិរក្សសាក់យ័ន្ត្រមន្តអាគមន៍ខ្មែរ ក៏បានសម្រាយបណ្ជាក់បន្ថែមទៀតថា​«​ក្រោ​យ​ម​ក​ក៏បានប្រមូលយកអក្សរសាស្រ្តវប្បធម៌ពីខ្មែរនិងឡាវដែលនៅលើទឹកដីនោះច្របូកច្របល់ចូលគ្នាយកមករៀនសូត្រតាមជាដើមធ្វើអោយថៃខ្មែរឡាវមានអក្សរវប្បធម៌និងប្រពៃណីយ៍ស្រដៀងគ្នា តាមការពិតថៃគ្មានអំបូរជាមួយខ្មែរទេតាមឯកសាចិន»។ ដូចនេះក៏មានបណ្ដាអ្នកលេងបណ្ដាញសង្គមនាំគ្នាការសនិដ្ឋានថា«ក្នុងវីដេអូចូលរូបដែលនិយាយជាភាសាខ្មែរនោះ គឺជាព្រលឹងដូនតាខ្មែរហើយ មិនមែនជាដូនតារបស់សៀមនោះទេ»។

#សៀមបាក់មុខថ្ងៃបួងសួងក្រុងពាលី ប្រលឹងម្ចាស់ដូនតាថែរក្សាប្រសាទរាប់ពាន់ឆ្នាំចូលសណ្ឋិតរូបតារាល្បីម្នាកនិយាយភាសាខ្មែរ មិនព្រមនិយាយថៃ ^^ម្ជុលទេព្វ^^

បាន​បង្ហោះ​ដោយ សិស្សចៅម្ជុលទេព្វ អភិរក្សសាក់យ័ន្ត្រមន្តអាគមន៍ខ្មែរ នៅ ថ្ងៃអាទិត្យ 14 តុលា 2018

Comments