ភ្នំពេញ៖ ហាងលក់ភេសជ្ជៈចិនយីហោ «ឈិន ស៊ិន» ត្រូវបានបានក្រុមចោរដៃឆៅប្រដាប់ដោយកាំបិតចូលភ្ជង់ម្ចាស់ហាង និងប្រមូល​យកលុយអស់ជាង​ ៣ម៉ឺន​ដុល្លារ កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដែលប្រភពថា «សង្ស័យគេចខ្លួនបាត់ស្រមោល»។

ម្ចាស់ហាង ឈិន​ ស៊ិន​​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើប​សូរិយា ​ស្ថិតក្នុងសង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ មិនត្រូវទាន់សុំអត្តសញ្ញាណបានទេ ព្រោះសមត្ថកិច្ចកំពុងសួរនាំជនរងគ្រោះជាជនជាតិចិននៅប៉ុស្តិ៍​នគរបាល​ផ្សារថ្មីទី១។