មីយ៉ាន់ម៉ា៖ គិតត្រឹមម៉ោង ៥និង១០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លទ្ធផលនៅខាងប៉ែកអាស៊ីបានទទួលបានថាឈុតរបស់កម្ពុជា បាននាំមុខវៀតណាម ដោយទទួលបានពិន្ទុគាំទ្រ ២៦,៨៦៩,៧៥០ ពិន្ទុ និងរៀតណាមទទួលបាន ២១,៥៣៩,៨៣០ ពិន្ទុ។
ខណៈការប្រកួតប្រជែងជ្រើសរើសយកឈុតតំណាងជាតិចំនួន ២០ ដែលស្រស់ស្អាតជាងគេ កំពុងតែបន្តក្នុងការបើកឲ្យមហាជនបោះឆ្នោតរកឈុតដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសនេះគឺ ១០ឈុត ត្រូវជ្រើសដោយគណៈកម្មការ និង ១០ឈុតទៀតគឺពឹងផ្អែកទៅលើការគាំទ្ររបស់មហាជន។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតសម្រស់កញ្ញាឯក Miss Grand International 2018 កំពុងតែដំណើរការឡើងនៅប្រទេសមីយ៉ាន់ម៉ា។