កំពង់សោម៖ ពីដែនសមុទ្រទេសចរណ៍នាប៉ែកនារតិធ្លាប់តែល្បីឈ្មោះនៅលើពិភព​លោកមានឆ្នេរស្រស់ស្អាត​ដាច់​គេ ​ត្រូវបានប្រែមុខមាត់ថ្មីក្រោយ​ពីមានកំណើត​ជន​ជាតិ​ចិនមករស់នៅច្រើន និង​មានរឿងអាស្រូវ​មិនស្រាក​ស្រាន្ដ អស់​ពី​សម្រាម មករឿ​ង​ចាក់ដីលុបឆ្នេរព្រែកត្រែង ឥលូវនេះវិវត្តន៍​មកចាក់ដី​លុប​បឹង​វិញ​ម្ដង។

ទន្ទឹមនឹង​រឿង​អាស្រូវរបស់ខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ​ស្រាប់​តែ​ បែកធ្លាយ​រូបភាព​​ប៉ុន្មាន​​​សន្លឹក ត្រូវបាន​អ្នក​លេងបណ្ដាញសង្គម ចែករំលែកជា​បន្តបន្ទាប់ អមជា​មួយ​សាររៀប​រាប់​ថា«មានអ្នកស្រក់ទឹកមាត់ មានអ្នក​ស្រក់​ទឹកភ្នែក មិនដឹងថានៅ​កម្ពុជា​​​​យើង នរណាមានឥទ្ធិពលអាចសង្គ្រោះ បឹងព្រែក​ទប់​​ដែល​​ត្រូវ​គេចាក់​ដីលុប​បាន​ទៅ?»។

តាមរយៈសារដែលបានបង្ហោះ ក្នុងនោះគេ​ក៏ឃើញ​មាន​អ្នក​​ចូល​​ខ​មមិន​«មាន!គឺសម្តេចអគ្គមហា​សេនា​បតី​តេជោហ៊ុន សែន​ទើប​សង្គ្រោះបាន» មតិខ្លះ​​ទៀត​បានសម្ដែងការព្រួយបារម្ភ ដោយលើកឡើងថាពលរដ្ឋ​ក្រុង​​ព្រះ​សីហនុ​នឹង​ប្រឈម​រឿងអត់ទឹកប្រើប្រាស់។