ភ្នំពេញ៖ ស្របនិងទស្សនៈជាតិនិយម លើការគាំទ្របេក្ខនារី ឌី លីកា ដោយការ Like និង Share ពីឆាកប្រកួតក្នុងកម្មវិធី Miss Grand International នៅប្រទេសមីយ៉ាន់ម៉ា រំពេចនេះក៏ លេចមុខយុវជនខ្មែរម្នាក់ ចេញមកនិយាយពាក្យសម្ដីមិនសមរម្យ បង្កឲ្យមហាជននៅលើបណ្ដាញសង្គមខឹងសម្បារយ៉ាងខ្លាំង។
ជាមួយគ្នានោះដែរក៏លេចមុខតារាចម្រៀង ងារតារាកំពូលទើសទាល់ ម៉ៃ សុគន្ធ បានចេញមករិះគន់ខ្លាំងៗទៅកាន់យុវជនខាងលើយ៉ាងចាស់ដៃ និងបានហៅយុវជនម្នាក់នោះបែបចំអកថា«អាភ្លាវផ្លោក» គ្រាន់ឃើញភ្លាមបណ្តាអ្នកលេងបណ្តាញសង្គម បានលើកភ្លែតបែប «ហៃអើៗ» ថា «ពេញចិត្តណាស់បង ម៉ៃ សុគន្ធ មុខវាសមជាមួយឈ្មោះនេះខ្លាំងណាស់ » ។