ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មីហង្សមាស នីកូ ដែលនៅមិនទាន់ដាច់អាល័យពីស្រីស្រស់ ពេជ្រ សូលីកា នោះ បែរជាអង្គុយនឹកភ្នកដល់អតីតដៃគូចាស់ដែលមានធ្លាប់សាងអនុស្សាវរីយ៍រួមគ្នាគ្រាជ្រកក្នុងផលិតកម្មអ៊ិមអំឡុងឆ្នាំ២០១២ ដែលពេលនោះអ្នកទាំង ២ឧស្សាហ៍សម្តែងរួមគ្នាញឹកញាប់ណាស់ តួយ៉ាងក្នុងបទ «ជួបគ្នាបែកគ្នាក្នុងថ្ងៃតែមួយ» សម្តែងសុទ្ធតែឈុតកក្តៅសាច់តាមបែបយុវវ័យទៀតផង។
នីកូ នឹកឃើញរឿងនោះភ្លាមក៏លាន់មាត់ថា «ពេលនៅក្មេង» ហើយពេលនេះតារាចម្រៀងប្អូនប្រុស ណុប បាយ៉ារិទ្ធ, នីកូ រឹតតែក្មេងទៅទៀត ត្បិតអម្បូរតារាសាច់ចាំរូបនេះមិនចាស់ទេ។ គ្រាន់តែ នីកូ រំលេចរូបកាលពីជាង ៦ឆ្នាំមុនលើអ៊ីនស្ត្រាក្រាមភ្លាម កញ្ញា ឌុច លីដា ចេញមកថា «ស្អាតម្ល៉េះទេខ្ញុំ»។
សូមទស្សនាវីដេអូ!!
