ភ្នំពេញ៖ រដូវកាលការប្រឡងបវរកញ្ញាបានឈានចូលមកដល់ក្នុងនោះកម្ពុជា ក៏មាន​បេក្ខនារី ឌី លីកា បានចូល រូមប្រកួតកម្មវិធីបវរកញ្ញាចក្រវាល នឹងទទួលបានជ័យជំនៈ នៅក្នុងឈុតតំណាងជាតិ ដោយកម្ពុជា វ៉ាដាច់ បវរ កញ្ញាវៀតណាម ប៉ុន្តែនេះគ្រាន់​តែ​ជាជ័យ​ជំនៈតូចមួយតែប៉ុណ្ណោះ ព្រោះនៅមានវគ្គប្រកួតប្រជែង​ជាច្រើនបន្ត បន្ទាប់​​ទៀត​។

ព្រមជាមួយនិងជ័យជំនៈដែល បេក្ខនារី ឌី លីកា ទើបតែទទួល​បានយ៉ាង​លំបាក​នោះគេក៏ឃើញ តារាស្រីល្បី ឈ្មោះ កញ្ញាស៊ីន យូរប៊ីន អមអរសារទរ​បវរកញ្ញា​ឡាវនាង Piyamarth  Phounpaseuth ដែលទទួលបាន មកុដ នៅក្នុងការប្រកួត បវរកញ្ញាអន្ដរជាតិឡាវ ទើបតែបញ្ចប់ទៅកាលពីយប់ថ្ងៃទី១៤ ខែតុលា ដើម្បីចូល រួម ប្រកួតវគ្គបន្តជាមួយបវរកញ្ញាផ្សេងទៀតមកពី៧០ប្រទេស

នាងបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមថា«អបអរសារទរមនុស្សជាទីស្រលាញ់របស់ខ្ញុំ បវរកញ្ញា អន្តរជាតិឡាវ២០១៨» ។ រំពេចនោះម្ចាស់ មកុដ ស្រោបពេជ្រក្ដៅៗនាង Piyamarth  Phounpaseuth មិន បង្អង់យូរក៏បានឆ្លើយតបវិញភ្លាមថា អរគុណខ្លាំងណាស់មនុស្សជាទីស្រលាញ់របស់ខ្ញុំ។