ភ្នំពេញ៖ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពមួយសន្លឹករបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ លើបណ្ដាញសង្គមសង្គមអ៊ីនស្ត្រាក្រាមផ្ទាល់ខ្លួន រួមទាំងសារក្រើនរំលឹកនូវពាក្យដែលលោកបានទូន្មានដល់កូនចៅខ្មែរផង។
ខណៈ ឱក សុគន្ធកញ្ញា ក៏បានរំលឹកដល់ស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រ ព្រះបរមតនកោដ្ឋដែរ ដោយរៀប​រាប់​ថា«កូនចៅចងចាំជានិច្ចព្រះរាជគុណូបការៈ និងសូមថ្វាយមហាព្រះរាជកុសលក្នុងពិធីខួបទី ៦ឆ្នាំ ការយាងចូលព្រះទិវង្គិត ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិ (១៥ តុលា ២០១២-១៥ តុលា ២០១៨) »។ គួរបញ្ជាក់ដែរថាព្រះបាទសម្តេចនរោត្តម សីហនុ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគាពាធ ក្នុងព្រះជន្មាយុ៩០ ព្រះវស្សាដោយទទួល ព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ» ។