ភ្នំពេញ៖ តារាចម្រៀង មាស សុខសោភា បានចាប់ដៃ ខេម ហោះចេញពីទឹកដីអាមេរិកចូល​ទៅទីក្រុងប៉ារីសប្រទេសបារាំង បំណងបង្កព្យុះភ្លៀងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ដែលក្នុងនោះតារារួមទ្រនំ ករុណា ពេជ្រ និង សុគន្ធ ថេរ៉ាយុ ក៏បានហោះចេញពីដែនកម្ពុជាទៅចូលរួមកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យនោះដែរ ដោយអតីតអ្នកគ្រប់គ្រងថោន ករុណា ពេជ្រ ប្រាប់ថា «ខណៈនេះមកដល់​ប៉ារីសហើយ»។

រំពេចពីទទួលបានដំណឹង ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសបារាំង បង្ហាញអារម្មណ៍​ទន្ទឹងរង់ចាំជួប idol ល្បីៗ មាស សុខសោភា, ខេម, ករុណា ពេជ្រ, សុគន្ធ ថេរ៉ាយុ និងតារាថោន​ជាច្រើននាក់ទៀត ដែលប្រភពបង្ហើបថា «មុននឹងឈានដល់ការសម្ដែងរួមគ្នានៅថ្ងៃទី២០ តុលា ខាងមុខនេះ ខេម និង មាស សុខសោភា បានចាប់ដៃគ្នាសម្ដែងចំនួនប្រាំលើករួចមកហើយ និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផងពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះ»។