ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុក នាង ប្រិម ប្រិយ តារាកំប្លែងក្នុងក្រុមនាយ កុយ ហើយក៏ជាកូនធម៌ នាយ កុយ នាងបានបង្ហោះរូបថតរួមក្រុមកំប្លែង ស្ថិតក្នុងសម្លៀកបំពាក់បុរាណដ៏សមសួន ភ្ជាប់ជាមួយពាក្យពេចន៍អន្ទងទីផ្សារការងារសិល្បៈ បង្អួតជាមួយទេពកោសល្យសិល្បៈចម្រុះពីមិត្តរួមក្រុមដ៏ស្និទ្ធស្នាល។ លើគណនីហ្វេសប៊ុកនាង ប្រិ​ម​ ប្រិយ បានអន្ទងរកទីផ្សារថា«លោកអ្នកកំពុងស្វែងរកសិល្បៈ បុរាណ និង សម័យ មែនទេ? ប្រិមប្រិយ នាងខ្ញុំមានរៀបចំ ភ្លេងបុរាណខ្មែរ និងតន្រ្តីសម័យ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ឡើងគេហដ្ធានថ្មី ខួបកំណើត សម្ពោធក្រុមហ៊ុន និង​ជប់​លៀ​ងផ្សេងៗ តាមតម្រូវការរបស់លោកអ្នក »។

ក្នុងសារដដែលនោះនាងក៏រៀបរាប់បន្ថែមទៀតថា«នៅចាំអីទៀតសូមធ្វើការកក់យកសេវាកម្មដ៏ល្អប្រណិតពីយើងខ្ញុំក្នុងពេលឥលូវនេះ លោកអ្នកអាចពិគ្រោះយោបល់ផ្សេងៗតាមការផ្ញើ Messenger ឫការណាត់ជួបដើម្បីពិភា​ក្សា​ការងារជាមួយក្រុមការងារយើងខ្ញុំផ្ទាល់ ទូរស័ព្ទទំនាក់ទំនង 089 35 40 40/ 069 35 40 40»។ ដោយការលើកឡើងរបស់តារាកំប្លែងស្រីល្បីសម្រស់មិនចាញ់អ្នកសិល្បៈ​វ័យ​ក្មេងនាង ប្រិម ប្រិយ ក៏អាចបញ្ជាក់បានថាការ​ងារសិល្បៈក្រៅឆាករបស់ក្រុមនាងនោះគឺជាកាសម្ដែងនៅតាមកម្មវិនានាដែលបណ្ដាអ្នកគាំទ្រជួលប៉ុណ្ណោះ។