ភ្នំពេញ៖ លោក ជួង ជី ហៅ នាយកុយ ដែលគ្រប់គ្នាស្គាល់ថាជាតារាកំប្លែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈលោកក៏ទើបបង្ហាញមុខចៅស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ មិនយូរប៉ុន្មានក៏ទម្លាយរូបកូនស្រីដែលមានរូបសម្រស់ស្រស់សោភា។
ដោយរូបភាពភ្ជាប់ជាមួយស្នាមញញឹមដែល នាយ កុយ បានបង្ហោះលើបណ្ដាញសង្គម កាលពីថ្មីៗកន្លងទៅនេះធ្វើឲ្យមហាជនលាន់មាត់កោតសរសើរជាខ្លាំង រហូតដល់មានពាក្យពោលឡើងថា«កូនស្រីរបស់នាយ កុយ ពិតជាស្អាតជាងតារាទៀត»។ យ៉ាងណានេះគឺជាលើកទីមួយហើយដែល នាយ កុយ បានទម្លាយរូបកូនស្រីរបស់ខ្លួន ដែលមានឈ្មោះក្នុងហ្វេសប៊ុកថា Ratha Chy បន្ទាប់ពីចៅស្រីដ៏គួឲ្យស្រលាញ់ដែលមានឈាមជ័រជាអ្នកសិល្បៈផងដែរនោះ។