ភ្នំពេញ៖ ឆ្លងកាត់ភ្លើងស្នេហ៍​រាប់ខែឆ្នាំ គៀត សុវណ្ណាឡាង នៅប្រឹងប្រកែកថាមិនមានស្នេហារួម លឹម ជាឡាយ តែរាល់ទង្វើក្រៅឆាករបស់នាងសបញ្ជាក់ច្បាស់លាស់ថា «ជាស្នេហ៍ពិតៗ» សូម្បីតែម្សិលមិញ ថ្ងៃបុណ្យគម្រប់ ៦ឆ្នាំនៃការសោយទិវង្គតសម្តេចព្រះបាទ នរោត្តម សីហនុ នាងនៅម្នាក់ឯងអផ្សុកក្រៃ ក៏នឹកភ្នកដល់ លឹម ជាឡាយ បើនៅក្បែរនាងមិនដឹងជាល្អយ៉ាងណាទេ ព្រោះលោកជាថ្នាំប៉ូវ ធ្វើឲ្យនាងស្រស់ស្រាយ​គ្រប់ពេលវេលា។

ឈរនៅក្បែរក្មួយក្នុងបរិវេណផ្ទះ ទំនងជាប្រុងប្រៀបរៀបចំខ្លួនចេញដំណើរទៅទីណាមួយ គៀត សុវណ្ណាឡាង លើកឡើងថា «មានណាគេចង់ដេីរលេងមួយអូនអត់? អូនបេីកឡានជូនដេីរលេង»។ ការប្រកាសរកអ្នកដើរលេងជាមួយទាំងព្រលឹមនោះ គ្រាន់តែនាង សុវណ្ណាឡាង បង្ហាញអារម្មណ៍លេងសើចតែប៉ុណ្ណោះ ប្រសិនបើនាងដើរលេងទៅទីជិតឆ្ងាយវិញ ច្បាស់ណាស់លោក លឹម ជាឡាយ នឹងចំណាយពេលដ៏មានតម្លៃស្កាត់មកជូននាងទៅជាមិនបានឡើយ។