ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ រយៈពេលមួយឆ្នាំហើយដែលអតីតបេក្ខភាព The Voice Cambodia អ្នកនាងសាន ស្រីឡៃ បានទទួលមរណៈភាព ដោយការបាញ់ប្រហារដោយគ្រាប់កាំភ្លើងពីស្វាមីរបស់នាង និងបន្សល់ទុក្ខកូនប្រុសឲ្យនៅកំព្រា។
នៅក្នុងថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការលាចាកលោកនេះក្រុមគ្រួសាររបស់ ម្ចាស់បទ«ឈឺចាប់ពីដងបានហើយ» បានធ្វើបាយសម្ល យកចង្ហាន់ទៅប្រគេនព្រះសង្ឃ យ៉ាងស្ងប់ស្ងាត់មិនមានធ្វើពិធីអ្វីធំដុំនោះឡើយ។
មហាជនជាច្រើនសម្ដែងការនឹកនា និងអាណិតអាសូរ ដល់តារាស្រីរូបនេះជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះគ្រួសាររបស់នាងនៅតែបង្ហាញក្តីទុក្ខសោក ទោះបីជាតារាដ៏កម្សត់រូបនេះ ស្លាប់ទៅអស់រយៈពេល១ឆ្នាំកន្លងទៅហើយក្តី។
