ហ្វីលីពិន៖ បង្ហាញពីក្មេងប្រុសម្នាក់មានឈ្មោះថា Nathan អាយុ ៦ ឆ្នាំ បានកើតជំងឺម្យ៉ាង ដែលធ្វើអោយភ្នែករបស់គេញាក់មិនឈប់ និងផ្នែកខ្លះទៀតនៃមុខ ក៏ដូចជាមាត់ក៏មិនបញ្ឈប់ការញាក់បានដែរ បន្ទាប់ពីឪពុកម្តាយរបស់ក្មេងប្រុសខាងលើ បានបណ្ដោយឲ្យរូបគេលេងទូរស័ព្ទរាប់ម៉ោង។

ភ្លាមៗនោះឪពុកម្តាយរបស់ក្មេងប្រុសខាងលើ ក៏ប្រញាប់បញ្ជូនខ្លួនរូបគេ ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ខណៈដែលអាការៈនៃជំងឺ កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីទទួលបានការព្យាបាលនៅមន្ទីរពេទ្យជាច្រើនថ្ងៃរួចមក Nathan ក៏ធូរស្រាលជាងមុន។
យោងតាមព័ត៍មានមួយនេះ សូមឪពុកម្ដាយទាំងអស់មេត្តាកាត់បន្ថយ ក៏ដូចជាឈប់បណ្ដោយឲ្យកូនតូចៗជាទីស្រលាញ់របស់ខ្លួន លេងហ្គេមនៅលើទូរស័ព្ទដៃរាប់ម៉ោងទៀត ដើម្បីបង្ការកុំឲ្យកើតមានជំងឺដូចករណីខាងលើ។